
សាខាទួលគោកជាសាខាទី២នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខាទួលគោកត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការរអប់រំដែលមានគុណភាពខ្ពស់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលតំបន់លំនៅដ្ឋានរបស់ប្រជាជនមានប្រាក់ចំណូលមធ្យមរហូតដល់ចំណូលខ្ពស់។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារមានកម្ពស់៨ជាន់ ដែលមានទំហំអគារសរុប ៥,៩១៣.២៧ ម៉ែត្រការ៉េ2 និងផ្ទៃដីទំហំសរុប ៦៨៥ ម៉ែត្រការ៉េ។2ក្នុងបរិវេណអគារសិក្សារួមមាន៖
១. ជាន់ផ្ទាល់ដី
- ការិយាល័យផ្តល់ព័ត៌មាន
- ការិយាល័យរដ្ឋបាល
- ការិយាល័យហិរញ្ញវត្ថុ
- ការិយាល័យកិច្ចការសិស្ស
- កន្លែងរង់ចាំ
- បន្ទប់ប្រឡង
- បន្ទប់សម្ភាសន៍សិស្ស
- បន្ទប់អគ្គីសនី
- បន្ទប់បូមទឹក
- ឃ្លាំងស្តុកឥវ៉ាន់
២. ជាន់ឡៅតឿ
- បណ្ណាគារអន្តរទ្វីប
- ឃ្លាំងស្តុកឥវ៉ាន់នៃបណ្ណាគារអន្តរទ្វីប
- ហាងកាហ្វេឆាតូ
- ស្មាតម៉ាត
- កន្លែងសិស្សសម្រាក
- ឃ្លាំងស្តុកឥវ៉ាន់
3. ជាន់ទី២
- ការិយាល័យនាយកសាខា
- ការិយាល័យសិក្សា
- ការិយាល័យសិក្សាផ្នែកលេខាធិការ
- មជ្ឈមណ្ឌលស្រាវជ្រាវឯកសារគ្រូបង្រៀន
- បន្ទប់កុំព្យូទ័រ
- បន្ទប់ប្រឹក្សាយោបល់
- បន្ទប់ Server
- បន្ទប់បុគ្គលិកសម្រាក
- ថ្នាក់រៀន (បន្ទប់២០២ ដល់ ២០៣)
៤. ជាន់ទី៣
- ថ្នាក់រៀន (បន្ទប់៣០១ ដល់ ៣១០)
៥. ជាន់ទី៤
- ថ្នាក់រៀន (បន្ទប់៤០១ ដល់ ៤១០)
- ឃ្លាំងស្តុកឥវ៉ាន់សម្រាប់ថែទាំអគារ
- ឃ្លាំងស្តុកសម្ភារៈសិក្សា
៦. ជាន់ទី៥
- អាហារដ្ឋាន អាឡិច
- កន្លែងក្មេងលេង
៧. ជាន់ទី៦
- ថ្នាក់រៀន (បន្ទប់៦០១ ដល់ ៦១០)
៨. ជាន់ទី៧
- ថ្នាក់រៀន (បន្ទប់៧០១ ដល់ ៧១០)
៩. ជាន់ទី៨
- ការិយាល័យ អាឡិច គួច
- សាលប្រជុំ អាឡិច គួច
- បណ្ណាល័យ ម៉េង លី ជេ. គួច
បច្ចុប្បន្ន ក្នុងវគ្គសិក្សាទី៦៨ សាខាទួលគោកមានសិស្សសរុបចំនួន ១,៣៦៣នាក់ ដែលក្នុងនោះមានសិស្ស ១,២៥៥នាក់ កំពុងសិក្សាភាសាអង់គ្លេស និងសិស្សចំនួន ១០៨នាក់ កំពុងសិក្សាភាសាចិន។ ក្នុងនោះមានគ្រូបង្រៀនសរុបចំនួន ៦៤នាក់ និងបុគ្គលិកគ្រប់ផ្នែកចំនួន៤៧ នាក់។