សូមស្វាគមន៍អតីតសិស្ស
ក្នុងនាមជាអតីតសិស្សរបស់ អេ អាយ អាយ អ្នកអាចបង្កើនអានុភាពនៃបណ្តាញរបស់ អេ អាយ អាយ គ្រប់ទីកន្លែងមិនថាអ្នកនៅទីណា ហើយទាញយកអត្ថប្រយោជន៍ពីឱកាសនានាដែលមានដូចជា ព្រឹត្តិការណ៍ ការទំនាក់ទំនង ការបន្តការសិក្សា ការយល់ដឹងពីភាពជាអ្នកដឹកនាំ និងឱកាសផ្សេងៗជាច្រើនទៀត។ នៅ អេ អាយ អាយ សាខាម៉ៅសេទុង ពួកយើងសង្ឃឹមថាអតីតសិស្សរបស់យើងនឹងមានទំនាក់ទំនងជារៀងរហូតជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិក សាលារៀន និងមិត្តភក្តិ។ យើងនៅទីនេះដើម្បីជួយអ្នកភ្ជាប់ទំនាក់ទំនង។
«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបណ្តុះបណ្តាល និងជួយខ្ញុំ ទាំងការសិក្សា សមត្ថភាពភាសាអង់គ្លេស និងជំនួយផ្នែកសិក្សាដទៃទៀត រហូតខ្ញុំទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ»។

ចាន់ ម៉ាលីសា, University of Worcester, UK
«មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួយខ្ញុំអភិវឌ្ឍ និងពង្រីកការយល់ដឹងរបស់ខ្ញុំទៅលើភាសាអង់គ្លេសដោយផ្អែកលើស្តង់ដារអាមេរិក។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាមជ្ឈមណ្ឌលភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលអ្នកអាចកសាងជំនាញភាពជាអ្នកដឹកនាំ និងចូលរួមក្នុងសកម្មភាពសង្គមផងដែរ»។

ធីតា លាភា, បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែក Criminal Justice Major & Minor in Public Administration
«ការងាររបស់ខ្ញុំទាក់ទងនឹងការប្រាស្រ័យទាក់ទង និងបណ្តាញច្រើន ហេតុដូច្នេះហើយខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះ កម្មវិធីសិក្សា និយាយជាសាធារណៈ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាកន្លែងដែលខ្ញុំបានសិក្សាពីរបៀបនៃការនិយាយ ការដោះស្រាយបញ្ហា និងការឆ្លើយសំណួរជាសាធារណៈជាមួយបុគ្គលដែលមកពីគ្រប់មជ្ឈដ្ឋាន»។

ពុទ្ធិកា រដ្ឋា, University of Bradford, Bradford, UK
«មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនមែនគ្រាន់តែជាកន្លែងដែលខ្ញុំរៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលខ្ញុំរៀនពីជំនាញទំនាក់ទំនង ភាពជឿជាក់លើខ្លួនឯង ហើយជាកន្លែងដែលខ្ញុំចាប់ផ្តើមអាជីព និងឱកាសទៅសិក្សានៅបរទេសផងដែរ»។

សុភារ័ត្ន ហ៊ុយ, Utica College (New York)
«ក្នុងនាមជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំមិនត្រឹមតែទទួលបានសមត្ថភាពភាសាអង់គ្លេសដែលជួយខ្ញុំឱ្យសម្រេចគោលដៅនៃការសិក្សា និងការងាររបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏មានសេចក្តីក្លាហានដើម្បីប្រកួតប្រជែងខ្លួនឯងផងដែរ។

ភិរុណ សុភាព, វិទ្យាស្ថានភាសាបរទេស (IFL)
Ever since I stepped foot into Aii, there are 2 things I have prioritized. One is to express myself and two is to make improvements in speaking . This school had given me the chance to show who I was and what I was capable of . I went from wanting to stay in my comfort zone to wanting to know more people and try new things .
