
លោក Jayrald A. Salvacion គឺជាជនជាតិភីលីពីនម្នាក់ ដែលធ្វើការចំណាក់ស្រុកពីប្រទេសរបស់គាត់ មកធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន គាត់មានប្រពន្ធ និងកូនម្នាក់ គួរឱ្យស្រឡាញ់ ហើយរស់នៅក្នុងរាជធានីភ្នំពេញជាមួយគ្នា។
ក្នុងនាមជាអ្នកអប់រំ និងជាឪពុកម្នាក់ គាត់ជឿជាក់ថា នៅពីក្រោយការសិក្សារបស់សិស្ស ដើម្បីឱ្យមានគុណភាព គឺលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយទេ ដែលជាអ្នកជំរុញ និងបណ្តុះបណ្តាលពួកគេដំបូងបង្អស់។
បន្ទាប់មក ដោយសារការគ្រប់គ្រងមាន សក្កានុពលខ្លាំងក្លា និងវៃឆ្លាតក្នុងការដោះស្រាយបញ្ហានានា ព្រមទាំងភាពអំណត់តស៊ូក្នុងការងាររបស់គាត់ ទើបគណៈគ្រប់គ្រង បានដំឡើងតួនាទីគាត់ ម្តងទៀតទៅជានាយកមជ្ឈមណ្ឌលភាសាអង់គ្លេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោកមកដល់សព្វថ្ងៃនេះ។