Enter your keyword

បណ្ណាល័យ ម៉េងលី ជេ. គួច

ទស្សនវិស័យ

បណ្ណាល័យ ម៉េងលី ជេ. គួច ខិតខំព្យាយាមរកសៀវភៅល្អៗដើម្បីជាជំនួយក្នុងការសិក្សាស្រាវជ្រាវ ក្នុងគោលបំណងមួយគឺឱ្យកន្លែងស្រាវជ្រាវនេះប្រកបដោយផាសុកភាព និងសម្បូរបែបនៅក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

បេសកម្ម

បណ្ណាល័យ ម៉េងលី ជេ. គួច គឺជាកន្លែងមួយដែលផ្តល់ធនធានដ៏សម្បូរបែប និងផ្តល់សេវាកម្មជាច្រើន ក្នុងការសិក្សាស្រាវជ្រាវឯកសារនានាដែលទាក់ទងក្នុងការបង្រៀន និងឯកសារផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាជាកន្លែងស្រាវជ្រាវមួយសម្រាប់សមាជិកបណ្ណាល័យទាំងអស់។ ម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ ដោយផ្តល់ទីតាំងមួយប្រកបដោយផាសុកភាព និងសៀវភៅល្អៗច្រើន ដើម្បីបញ្ជាក់អំពីការជម្រុញលើកទឹកចិត្តដល់អ្នកអាន ដើម្បីបង្កើនក្នុងការអាន និងការកម្សាន្តផងដែរ។

គោលបំណង

  • ផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវព័ត៌មានក្នុងស្រុក និងក្រៅស្រុក។
  • យល់ដឹងអំពីការសិក្សា ការបង្រៀន និងការស្រាវជ្រាវទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
  • ផ្តល់នូវបរិយាកាសសិក្សាស្រាវជ្រាវដ៏ល្អសម្រាប់អ្នកប្រើប្រាស់។
  • ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ។
  • ជាជំនួយក្នុងការសិក្សា និងការស្រាវជ្រាវអំពី វិធីសាស្ត្រក្នុងការបង្រៀន សម្រាប់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដូចផ្តល់ប្រភពព័ត៌មាន ធនធាន និងសេវាកម្ម។
  • ផ្តល់នូវសេវាកម្មដែលល្អ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់។