Enter your keyword

ប្រវត្តិរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ

សាខាទួលគោកជាសាខាទី២នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខាទួលគោកត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការរអប់រំដែលមានគុណភាពខ្ពស់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលតំបន់លំនៅដ្ឋានរបស់ប្រជាជនមានប្រាក់ចំណូលមធ្យមរហូតដល់ចំណូលខ្ពស់។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារមានកម្ពស់៨ជាន់ ដែលមានទំហំអគារសរុប ៥,៩១៣.២៧ ម៉ែត្រការ៉េ2 និងផ្ទៃដីទំហំសរុប ៦៨៥ ម៉ែត្រការ៉េ។2ក្នុងបរិវេណអគារសិក្សារួមមាន៖

១. ជាន់ផ្ទាល់ដី

  • ការិយាល័យផ្តល់ព័ត៌មាន
  • ការិយាល័យរដ្ឋបាល
  • ការិយាល័យហិរញ្ញវត្ថុ
  • ការិយាល័យកិច្ចការសិស្ស
  • កន្លែងរង់ចាំ
  • បន្ទប់ប្រឡង
  • បន្ទប់សម្ភាសន៍សិស្ស
  • បន្ទប់អគ្គីសនី
  • បន្ទប់បូមទឹក
  • ឃ្លាំងស្តុកឥវ៉ាន់

២. ជាន់ឡៅតឿ

  • បណ្ណាគារអន្តរទ្វីប
  • ឃ្លាំងស្តុកឥវ៉ាន់នៃបណ្ណាគារអន្តរទ្វីប
  • ហាងកាហ្វេឆាតូ
  • ស្មាតម៉ាត
  • កន្លែងសិស្សសម្រាក
  • ឃ្លាំងស្តុកឥវ៉ាន់

3. ជាន់ទី២

  • ការិយាល័យនាយកសាខា
  • ការិយាល័យសិក្សា
  • ការិយាល័យសិក្សាផ្នែកលេខាធិការ
  • មជ្ឈមណ្ឌលស្រាវជ្រាវឯកសារគ្រូបង្រៀន
  • បន្ទប់កុំព្យូទ័រ
  • បន្ទប់ប្រឹក្សាយោបល់
  • បន្ទប់ Server
  • បន្ទប់បុគ្គលិកសម្រាក
  • ថ្នាក់រៀន (បន្ទប់២០២ ដល់ ២០៣)

៤. ជាន់ទី៣

  • ថ្នាក់រៀន (បន្ទប់៣០១ ដល់ ៣១០)

៥. ជាន់ទី៤

  • ថ្នាក់រៀន (បន្ទប់៤០១ ដល់ ៤១០)
  • ឃ្លាំងស្តុកឥវ៉ាន់សម្រាប់ថែទាំអគារ
  • ឃ្លាំងស្តុកសម្ភារៈសិក្សា

៦. ជាន់ទី៥

  • អាហារដ្ឋាន អាឡិច
  • កន្លែងក្មេងលេង

៧. ជាន់ទី៦

  • ថ្នាក់រៀន (បន្ទប់៦០១ ដល់ ៦១០)

៨. ជាន់ទី៧

  • ថ្នាក់រៀន (បន្ទប់៧០១ ដល់ ៧១០)

៩. ជាន់ទី៨

  • ការិយាល័យ អាឡិច គួច
  • សាលប្រជុំ អាឡិច គួច
  • បណ្ណាល័យ ម៉េង លី ជេ. គួច

បច្ចុប្បន្ន ក្នុងវគ្គសិក្សាទី៦៨ សាខាទួលគោកមានសិស្សសរុបចំនួន ១,៣៦៣នាក់ ដែលក្នុងនោះមានសិស្ស ១,២៥៥នាក់ កំពុងសិក្សាភាសាអង់គ្លេស និងសិស្សចំនួន ១០៨នាក់ កំពុងសិក្សាភាសាចិន។ ក្នុងនោះមានគ្រូបង្រៀនសរុបចំនួន ៦៤នាក់ និងបុគ្គលិកគ្រប់ផ្នែកចំនួន៤៧ នាក់។

ប្រវត្តិសាស្រ្តរបស់យើង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលឯកទេសភាសាតាមបទដ្ឋានអាមេរិកាំង។ មជ្ឈមណ្ឌលផ្តល់នូវកម្មវិធីសិក្សា ភាសាអង់គ្លេស ចិន និងភាសាថៃជាច្រើនកម្រិត ហើយក៏មានវគ្គរៀនត្រៀមប្រឡង TOEFL ផងដែរ ដើម្បីបំពេញនូវតម្រូវការដល់សិស្សានុសិស្សគ្រប់វ័យ។