Enter your keyword

កម្មវិធីសិក្សាកម្រិតឌីប្លូមផ្នែក ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម

អាយុ ១៧ ឆ្នាំឡើងទៅ

ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម គឺជាភាសាអង់គ្លេសដែលត្រូវបានប្រើនៅក្នុងកន្លែងធ្វើការ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មខុសគ្នាពីភាសាអង់គ្លេសទូទៅ ដូច្នេះហើយបើទោះបីជាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសនៅពេលដែលអ្នកដើរកំសាន្ត ឬ សន្ទនាជាមួយមិត្តភក្តិដែលនិយាយភាសាអង់គ្លេសក៏ដោយ អ្នកប្រហែលជានៅតែមានភាពលំបាកក្នុងការនិយាយភាសាអង់គ្លេសនៅកន្លែងធ្វើការ។ ការយល់ច្បាស់ពីការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម អាចជួយអ្នកឱ្យមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាពនៅកន្លែងធ្វើការសម្រាប់សកម្មភាពជារៀងរាល់ថ្ងៃ ដូចជាការធ្វើបទបង្ហាញ ការចរចា ការជួបប្រជុំ កិច្ចពិភាក្សាខ្លីៗ ការសរសេររបាយការណ៍ និងការដាក់ពាក្យការងារ។ សម្រាប់កម្មវិធីនេះនិស្សិត ឬបុគ្គលិកការងារតម្រូវឱ្យមានសមត្ថភាពភាសាអង់គ្លេសកម្រិតមធ្យម (Intermediate Level) ដើម្បីចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សានេះបាន។

Class Schedule & Tuition Fee

កម្មវិធីសិក្សាកម្រិតឌីប្លូម តារាងតម្លៃ & ម៉ោងសិក្សា
កម្មវិធីសិក្សាកម្រិតឌីប្លូមផ្នែក ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម
(ត្រីមាស1-ត្រីមាស4)
$190 50 hours