Enter your keyword

ការប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ គួច លើកទី៤

The 4th Mengly J. Quach Chinese Spelling Bee

ការប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ គួច លើកទី៤

ការប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ គួច លើកទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅជាន់ទី១៧ សាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង ដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ គោលបំណងសំខាន់នៃកម្មវិធីការប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ គួចគឺ ដើម្បីជួយពង្រឹងការបញ្ចេញសំឡេង ចំណេះដឹងនៃពាក្យផ្សេងៗក្រៅពីសៀវភៅសិក្សា និងដើម្បីឲ្យសិក្សានុសិស្សកសាងទំនុកចិត្តលើខ្លួនឯង។ កម្មវិធីនេះបានដំណើរការយ៉ាងរលូន ហើយយើងអាចកត់សម្គាល់បានយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់សិក្សានុសិស្សក្នុងការរៀបចំខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។ យើងសូមអបអរសាទរម្ចាស់ជ័យលាភីលេខ១គឺ សែ សុភក្រ្ត័រក្សា ម្ចាស់ជ័យលាភីលេខ២គឺ ឡ យ៉ង់ម៉េង និងម្ចាស់ជ័យលាភីលេខ៣គឺ ជួ ឧត្តមមុនីរ័ត្ន។ សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់នៃ ការប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ គួច លើកទី៤ អ្នកពិតជាសាកសមនឹងទទួលបានពាននេះណាស់។