Open Filed Study Trip to Funderland Playground at Chip Mong Noro Mall
កុមាររីករាយ មានសុខភាពល្អ!
នៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2022 សិស្សានុសិស្សចំនួន 226 នាក់មកពីកម្មវិធី kid 01-kid 04 នៃមជ្ឈមណ្ឌលភាសា Aii សាខាទួលគោក មានពេលវេលាដ៏អស្ចារ្យក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចសិក្សារបស់ពួកគេទៅកាន់ Funderland Playground នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល។ ដំណើរកំសាន្ត Open Field Study គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់កម្មវិធីកុមារ។ ដំណើរកម្សាន្តនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សានុសិស្ស ដើម្បីស្វែងយល់ពីសហគមន៍ តាមរយៈការណែនាំពីគ្រូរបស់ពួកគេ និងសកម្មភាព
សប្បាយៗនៅសួនកុមារ។ បន្ថែមពីលើភាពរីករាយ ពួកគេទទួលបានពីការលេងហ្គេមផ្សេងៗគ្នានៅសួនកុមារ កុមារទទួលបានចំណេះដឹងទូទៅទាក់ទងនឹងផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាសម្គាល់នៅតាមដងផ្លូវសំខាន់ៗក្នុងអំឡុងពេលធ្វើដំណើរ។ ដំណើរកម្សាន្តនេះមានអត្ថន័យសម្រាប់សិស្ស ព្រោះវាបើកឱកាសឱ្យពួកគេស្វែងយល់ពីសហគមន៍ កែលម្អទំនាក់ទំនងរបស់ពួកគេ និងអភិវឌ្ឍទំនុកចិត្តរបស់ពួកគេ។