Enter your keyword

ការប្រលង TOEFL ITP Mock Test

TOEFL ITP MOCK TEST

ការប្រលង TOEFL ITP Mock Test

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក បានធ្វើតេស្ត TOEFL Mock សម្រាប់សិស្សកម្រិត 1០ ដល់ កម្រិត ១២។ ជាទូទៅ ការធ្វើតេស្តសាកល្បងត្រូវបានចាត់ទុកថាជាការប្រឡងអនុវត្តន៍ មុនពេលសិស្សបង្ហាញខ្លួនសម្រាប់ការប្រកួតជាក់ស្តែង។

ការប្រលង TOEFL ITP Mock Test ជាធម្មតាត្រូវបានធ្វើឡើងសម្រាប់សិស្ស Aii របស់យើងដែលចាប់ផ្តើមពី កម្រិតសិក្សាទី10 ដល់​ កម្រិតសិក្សាទី12 ដើម្បីឲ្យសិស្សស្គាល់ពីទម្រង់តេស្ត TOEFL ITP ។ លើសពីនេះ វាក៏បានផ្តល់ឱ្យពួកគេនូវឱកាសមួយដើម្បីទទួលយកបទពិសោធន៍នៃការប្រលង TOEFL ITP ឲ្យដូចទៅនឹងការប្រឡងជាក់ស្តែង។

ជាមួយនឹងភាពសម្បូរបែបនៃការអនុវត្តតេស្តTOEFL នេះ សិស្សAiiរបស់យើង អាចបង្កើនទំនុកចិត្ត និងពិន្ទុរបស់ពួកគេបន្តិចម្តងៗ សិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេអំឡុងពេលអនុវត្តការប្រលង និងទទួលបានការចង្អុលបង្ហាញ ក៏ដូចជាមតិកែលម្អអំពីលទ្ធផលតេស្តដោយគ្រូរបស់ពួកគេបន្ទាប់ពីការប្រឡងហើយ។