Enter your keyword

ការតុបតែងមុខសម្រាប់លេងល្ខោនហ៊ីប៉េកាំង

Chinese Quintessence, Facial Makeup Painting

ការតុបតែងមុខសម្រាប់លេងល្ខោនហ៊ីប៉េកាំង

ដើម្បីឱ្យសិស្សានុសិស្សស្វែងយល់អំពីវប្បធម៌ល្ខោនហ៊ីប៉េកាំង បង្កើនការយល់ដឹងក្រៅពីកម្មវិធីសិក្សារបស់សិស្ស និងលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សក្នុងការសិក្សាវប្បធម៌ចិន នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ សិស្សានុសិស្សមកពីកម្រិត៥ និងកម្រិត៧នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក បាននាំគ្នាធ្វើកម្មវិធី 汉语角 ក្រោមប្រធានបទ “中华国粹,大画脸谱” ។
ល្ខោនហ៊ីប៉េកាំង គឺជាសិល្បៈសម្តែងដ៏ពិសេសលើឆាករបស់ប្រទេសចិន ការតុបតែងមុខ សំលៀកបំពាក់ និងការច្រៀង គឺមានលក្ខណៈប្លែក។ រីឯរបាំងមុខនៃល្ខោននេះ គឺជាសិល្បៈដែលត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃវប្បធម៌ប្រពៃណីរបស់ចិន។ របាំងមុខដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញរូបភាពរបស់តួអង្គ មិនត្រឹមតែបង្ហាញពីអារម្មណ៍ និងរូបរាងលក្ខណៈរបស់តួប៉ុណ្ណោះទេ របាំងមុខក៏ជាមូលដ្ឋានសម្រាប់កំណត់ពណ៌ លំនាំ និងរូបដែលគូសនៅលើរបាំងមុខសម្រាប់តួអង្គនីមួយៗ។ ការគូសរបាំងមុខនៃល្ខោននេះកើតចេញពីជីវិតពិត តែវាក៏ជាការពង្រីក និងបំផ្លើសលើសពីពិតផងដែរ មូលដ្ឋានសម្រាប់ការតុបតែងមុខពិពណ៌នាបែបបំផ្លើសនេះ ធ្វើឲ្យអ្នកមើលងាយចំណាំតួអង្គ។
កម្មវិធី汉语角បានអនុញ្ញាតឱ្យសិស្សានុសិស្សយល់អំពីឥទ្ធិពលសិល្បៈនៃការតុបតែងមុខសម្រាប់លេងល្ខោនហ៊ីប៉េកាំង និងទទួលបានបទពិសោធន៍សប្បាយរីករាយ តាមរយៈការអនុវត្ដផ្ទាល់ដែលធ្វើឱ្យការសិក្សាវប្បធម៌ក្នុងបរិវេណសាលារបស់សិស្សកាន់តែសម្បូរបែប។