Enter your keyword

សិក្ខាសាលាអំពី “ជំនាញក្នុងការធ្វើបទបង្ហាញ” ដល់សិស្សានុសិស្សកម្រិត 7b

Presentation Skills and Speaking in front of an Audience Workshop

សិក្ខាសាលាអំពី “ជំនាញក្នុងការធ្វើបទបង្ហាញ” ដល់សិស្សានុសិស្សកម្រិត 7b

អវត្តមាននៃការព្រាងគំនិត អាចនាំឱ្យការតែងសេចក្តីមិនបានក្បោះក្បាយ រីឯអវត្តមាននៃការរៀបចំមុនពេលនិយាយអាចបណ្តាលឱ្យការធ្វើបទបង្ហាញមានភាពធុញទ្រាន់ និងមិនមានភាពទាក់ទាញ។ ដូចនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំសិក្ខាសាលាមួយសម្រាប់សិស្សានុសិស្សកម្រិត ៧b ដែលនឹងមានការធ្វើបទបង្ហាញរបស់ពួកគេនាពេលខាងមុខនេះ។ សិក្ខាសាលានេះគ្របដណ្តប់លើចំណុចសំខាន់ៗដូចជា របៀបរចនាស្លាយ PowerPointឱ្យបាន ត្រឹមត្រូវ របៀបស្លៀកពាក់ប្រកបដោយវិជ្ជាជីវៈ និងរបៀបបង្ហាញខ្លួនឯងប្រកបដោយទំនុកចិត្ត។ ដោយគ្មានការសង្ស័យ សិក្ខាសាលានេះគឺជាមគ្គុទេសក៍ដ៏មានប្រយោជន៍ដែលសិស្សានុសិស្សតែងតែអាចយោងទៅនៅពេលណាដែលពួកគេត្រូវធ្វើបទបង្ហាញទាំងក្នុងវិស័យសិក្សា ទាំងវិស័យការងារផងដែរ។