Enter your keyword

សិក្ខាសាលាស្តីពី៖ ការប្រើប្រាស់ភាសាវិជ្ជមានជាមួយអ្នកសិក្សាវ័យក្មេង

Workshop on: Using Positive Language with Young Learners

សិក្ខាសាលាស្តីពី៖ ការប្រើប្រាស់ភាសាវិជ្ជមានជាមួយអ្នកសិក្សាវ័យក្មេង

“ពាក្យដែលអ្នកនិយាយពិតជាសំខាន់!” ពាក្យដែលអវិជ្ជមានអាចនឹងធ្វើឱ្យមានការភ័ន្តច្រឡំ និងអាចមានឥទ្ធិពលមិនល្អដល់កុម៉ាតូចៗរបស់យើង។ ការប្រើប្រាស់ភាសាវិជ្ជមានអាចធ្វើឱ្យ កុមារតូចៗ ចេះធ្វើការជ្រើសរើសដោយខ្លួនគេផ្ទាល់ និងបង្កើនទំនុកចិត្តលើខ្លួនឯងផងដែរ។ ពាក្យវិជ្ជមានទាំងនោះអាចធ្វើឱ្យពួកគេផ្តោតអារម្មណ៍ និងរៀនពីឥរិយាបថវិជ្ជមានជំនួសឱ្យការផ្តោតអារម្មណ៍ទៅលើភាពអវិជ្ជមាន ដែលជារឿយៗភាពអវិជ្ជមានទាំងនោះ អាចធ្វើឱ្យពួកគេមានអារម្មណ៍តានតឹង និងភ័ន្តច្រលំ។

អ្វីដែលយើងនិយាយទៅកាន់ពួកគេ និងវិធីដែលយើងនិយាយ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្រៀន ហើយវាមានឥទ្ធិពល និងមានប្រសិទ្ធភាពបំផុត។