Enter your keyword

សិក្ខាសាលាស្តីពី ការណែនាំ TOEFL

Workshop on “Introduction to TOEFL”

សិក្ខាសាលាស្តីពី ការណែនាំ TOEFL

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ឱកាសដល់សិស្សានុសិស្សនូវការអនុវត្តជាក់ស្តែងសម្រាប់ការអភិវឌ្ឍអាជីព និងការពិគ្រោះយោបល់។ កម្មវិធីសិក្សារបស់យើងផ្តល់ឱ្យសិស្សានុសិស្សនូវវិញ្ញាបនប័ត្រជំនាញភាសាដែលផ្តល់សុពលភាពឱ្យពួកគេអាចប្រឡូកទៅក្នុងបរិយាកាសដែលតម្រូវឱ្យប្រើប្រាស់ភាសាអង់គ្លេស។

TOEFL គឺជាតេស្តភាសាអង់គ្លេសដែលមានលក្ខណៈស្តង់ដារ ដែលធ្វើឡើងដើម្បីវាស់សមត្ថភាពជំនាញធំៗទាំងបួនក្នុងការប្រើប្រាស់ភាសាអង់គ្លេស ហើយ TOEFL ក៏ផ្តល់នូវអានុភាពដល់បេក្ខជនក្នុងការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ឬស្ថាប័នជំនាញដែលតម្រូវឱ្យប្រើប្រាស់ភាសាអង់គ្លេស។ យើងណែនាំសិស្សានុសិស្សឱ្យស្គាល់ពីទម្រង់តេស្តរបស់ TOEFL និងបណ្តុះបណ្តាលពួកគេនូវវិធីសាស្ត្រប្រលងដើម្បីទទួលបានលទ្ធផលដែលមានការទទួលស្គាល់។ សិក្ខាសាលាស្តីពី ការណែនាំ TOEFL គឺជាការបង្ហាញពន្យល់មូលដ្ឋានគ្រឹះនៃការជ្រើសរើស លទ្ធផល សមិទ្ធិផល ឱកាស និងយុទ្ធសាស្ត្រក្នុងការធ្វើតេស្តភាសា។