សិក្ខាសាលាអំពី “ជំនាញក្នុងការធ្វើបទបង្ហាញ” ដល់សិស្សានុសិស្សកម្រិត 7b
ការធ្វើបទបង្ហាញ គឺជាសិល្បៈនៃការបង្ហាញឱ្យឃើញនូវអ្វីមួយ ដែលអាចជាវត្ថុ គំនិត ឬទស្សនៈ។ ដើម្បី ធ្វើបទបង្ហាញឱ្យបានល្អ សិស្សានុសិស្សតម្រូវឱ្យមានការអនុវត្តកាន់តែច្រើន។ “ជំនាញក្នុងការធ្វើបទបង្ហាញ និងការនិយាយនៅចំពោះមុខទស្សនិកជន” គឺជាវេទិកាមួយដែលពង្រឹងយុទ្ធសាស្ត្រក្នុងការធ្វើបទបង្ហាញតាមរយៈការអនុវត្តជាក់ស្តែង។ សិស្សានុសិស្សបានបង្កើនការយល់ដឹងរបស់ពួកគេ និងទទួលបានការបណ្តុះបណ្តាលលើការធ្វើបទបង្ហាញដែលមានលក្ខណៈស្តង់ដារ។ វគ្គសិក្សានេះគឺផ្តោតសំខាន់ទៅលើភាពសកម្ម និងការត្រៀមខ្លួននិយាយនៅចំពោះមុខទស្សនិកជន ស្របពេលដែលការពង្រឹងភាពទាក់ទាញនៅក្នុងការធ្វើបទបង្ហាញក៏ត្រូវបានយកមកអនុវត្តផងដែរ។