Enter your keyword

សិក្ខាសាលាស្តីពីការណែនាំអំពីការធ្វីតេស្តសម្ថភាពភាសាអង់គ្លេសជាភាសាបរទេស (TOEFL) សម្រាប់សិក្សានុសិស្សកម្រិត ៩

Workshop on Introduction to TOEFL for Level 9a Student

សិក្ខាសាលាស្តីពីការណែនាំអំពីការធ្វីតេស្តសម្ថភាពភាសាអង់គ្លេសជាភាសាបរទេស (TOEFL) សម្រាប់សិក្សានុសិស្សកម្រិត ៩

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូនសិស្សានុសិ្សនូវមូលដ្ឋានគ្រឹះស្តីពីអភិវឌ្ឍអាជីពនាពេលអនាគត និងការពិគ្រោះយោបល់លើការសិក្សាកម្រិតឧត្តមសិក្សា។ កម្មវិធីសិក្សាមានភាពបត់បែន សញ្ញាបត្រទទួលស្គាល់ជាសកលដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចវិវត្តខ្លួនបានយ៉ាងល្អក្នុងបរិយាកាសដែលភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់សម្រាប់ទំនាក់ទំនង។
ការធ្វីតេស្តសម្ថភាពភាសាអង់គ្លេសជាភាសាបរទេស (TOEFL) ជាប្រព័ន្ធតេស្តសម្ថភាពដែលមានលក្ខណៈស្តង់ដារ ដើម្បីវាស់ស្ទង់សមត្ថភាពលើជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស (ការនិយាយ សសេរ អាន និងការស្ដាប់) ដែលអាចបញ្ជាក់ពីសមត្ថភាពរបស់បគ្គលដែលមិនមែនជាជនជាតិដើម ហើយសិស្សានុសិស្សដែលបានទទួលស្គាល់ដោយតេស្តនេះមានសម្ថភាពគ្រប់គ្រាន់ក្នុងការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ឬអង្គភាពជំនាញនានាដែលប្រើប្រាស់ភាសាអង់គ្លេសជាយាន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្សាំសិស្សានុសិស្សអោយយល់ដឹងពីតេស្ដប្រភេទនេះ និងបណ្ដុះបណ្ដាលប្អូនៗឱ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សិក្ខាសាលាស្តីពីការណែនាំអំពីការធ្វីតេស្តសម្ថភាពភាសាអង់គ្លេសជាភាសាបរទេស (TOEFL) គឺជាសេចក្ដីផ្ដើមមួយដែលជាមាគា៌នាំប្អូនៗទទួលបានចំណេះដឹងជាមូលដ្ធានគ្រឹះក្នុងការចាប់យកឱកាសថ្មីៗនាពេលខាងមុខ។