Enter your keyword

សិក្ខាសាលាស្តីពី "វិធីសាស្ដ្រក្នុងការសម្ភាសដ៏មានប្រសិទ្ធភាព"

Workshop on “Tips for Great Interviews”

សិក្ខាសាលាស្តីពី "វិធីសាស្ដ្រក្នុងការសម្ភាសដ៏មានប្រសិទ្ធភាព"

វិធីសាស្ដ្រក្នុងការសម្ភាសដ៏មានប្រសិទ្ធភាព
លោក អ័ប្រាហាំលីនខុន បានលើកឡើងថា៖ ខ្ញុំនឹងរៀបចំខ្លួនឱ្យបានល្អ ហើយថ្ងៃណាមួយឱកាសរបស់ខ្ញុំនឹងមកដល់។
ឱកាសតែមួយគត់ក្នុងការផ្លាស់ប្តូរជីវិត ដែលមនុស្សគ្រប់គ្នាតស៊ូចង់បាន និងសម្រេចការងារដែលខ្លួនសុបិន្តចង់ធ្វើ និងបង្ហាញពីសក្តានុពលពិតរបស់បុគ្គលម្នាក់ៗ ហើយជាពេលវេលាមួយនៃការបង្ហាញនូវការត្រៀមខ្លួនរួចរាល់ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់អោយមនុស្សដទៃបានឃើញ គឺត្រូវឆ្លងកាត់ការសម្ភាសសួរដេញដោល។
វាគឺជាការចាំបាច់ដើម្បីបង្ហាញឱ្យគេអ្នកដទៃឃើញពីភាពអស្ចារ្យដែលអ្នកមានប្រៀបលើដៃគូរប្រកួតប្រជែង ដើម្បីក្លាយជាបុគ្គលម្នាក់ដែលត្រូវបានគេជ្រើសរើសយក។ ដូច្នេះហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយបណ្តុះបណ្តាលបំនិនជីវិតជាក់ស្តែងនៅសតវត្សរ៍ទី ២១ និងរៀបចំឱ្យសិស្សានុសិស្សក្លាយជាពលរដ្ឋដែលសង្គមត្រូវការ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយជាថ្នាលដែលអនុញ្ញាតឱ្យសិស្សានុសិ្សបានបង្ហាញពីភាពម្ចាស់ការលើខ្លួនឯង និងចំណេះដឹងដែលនឹងជួយពួកគេដោយផ្ទាល់នាពេលអនាគត។ គោលដៅរបស់យើងគឺផ្តល់ការអប់រំពេញមួយជីវិត។