Enter your keyword

ការប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់

Class and Sub Class Monitor Meeting

ការប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោកបានបើកការប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់។
គោលបំណងចម្បងនៃការប្រជុំនេះ គឺដើម្បីណែនាំប្រធាន និងអនុប្រធានថ្នាក់ទាំងអស់អំពីវិធីលើកកម្ពស់ការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែប្រសើរឡើងនៅក្នុងថ្នាក់នីមួយរបស់ខ្លួន។ វាក៏ជាឱកាសល្អបំផុតដើម្បីណែនាំពួកគេអំពីបទបញ្ជាសាលា គោលការណ៍ និងព្រឹត្តិការណ៍សំខាន់នានាដើម្បីឱ្យពួកគេអាចធ្វើការបានយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលនឹងមកដល់ក្នុងវគ្គសិក្សានេះ។
វាជាទំនួលខុសត្រូវដ៏ធំធេងមួយ ក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ និងជាពេលវេលាមួយដែលពួកគេអាចត្រៀមខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត។