Enter your keyword

សិក្ខាសាលាស្ដីពី ការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេស

Phonetic Workshop

សិក្ខាសាលាស្ដីពី ការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេស

មានគ្រាមភាសាជាង ១៦០ នៅក្នុងភាសាអង់គ្លេសហើយការកំណត់សម្លេងបែបណាមួយជាក់លាក់អាចជាបញ្ហាប្រឈមសម្រាប់អ្នករៀនភាសាអង់គ្លេស។ ប្រព័ន្ធបញ្ចេញសម្លេងអន្ដរជាតិអាចជួយឱ្យសិស្សានុសិស្សយល់ពីរបៀបបញ្ចេញសម្លេង។ មជ្ឃមណ្ឌលភាសា អេ អាយ អាយ មានមោទនភាពក្នុងការណែនាំសិក្ខាសាលាស្ដីពី ការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេសដល់សិស្សានុសិស្សរបស់ខ្លួន។ ការសិក្សាអំពីការបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវ គឺជាការយកចិត្តទុកដាក់ចម្បងរបស់យើងដែលយើងផ្តល់អាទិភាពដល់ការសង្កត់សម្លេងតាមបែបអាមេរិកកាំង។
លើសពីនេះទៀតការបង្រៀនបញ្ចេញសម្លេងតាមបែប អាយ ភី អេ (អក្ខរក្រមព្យញ្ជនៈអន្តរជាតិ) បានផ្លាស់ប្តូរការសិក្សារបស់សិស្សទៅលើការបញ្ចេញសម្លេង។ ហេតុដូច្នេះហើយបានជា មជ្ឃមណ្ឌលភាសា អេ អាយ អាយ បញ្ចូលក្នុងកម្មវិធីសិក្សានូវការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេសជាច្រើនប្រភេទផ្សេងៗគ្នាដើម្បីបង្កើនជំនាញបញ្ចេញសម្លេងរបស់សិស្ស។ វាជាការប្រសើរដែលសិស្សានុសិស្សយល់ដឹងកាន់តែច្រើនពីការបញ្ចេញសម្លេង ធ្វើអោយលទ្ធផលនៃការចងចាំរបស់គេបានល្អ ការចងចាំបានល្អធ្វើអោយសិស្សានុសិស្សកាន់តែអភិឌ្ឍខ្លួន ហើយមជ្ឃមណ្ឌលភាសា អេ អាយ អាយអោយតម្លៃលើសិស្សានុសិស្សរបស់ខ្លួន។