សិក្ខាសាលាស្តីពី "វិធីសាស្ដ្រក្នុងការសម្ភាសដ៏មានប្រសិទ្ធភាព"
នៅថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោកបានធ្វើសិក្ខាសាលាមួយស្តីពី “វិធីសាស្ដ្រក្នុងការសម្ភាសដ៏មានប្រសិទ្ធភាព” សម្រាប់សិស្សកម្រិតទី ៣ ។ ដោយមានទស្សនវិស័យជាមជ្ឈមណ្ឌលភាសាផ្ដោតលើគុណភាពល្អបំផុតនៅកម្ពុជា សិក្ខាសាលានេះត្រូវបានធ្វើឡើងដើម្បីផ្តល់ឱ្យសិស្សនូវការយល់ដឹងច្បាស់លាស់អំពីអ្វីដែលត្រូវត្រៀមសម្រាប់ការសម្ភាសដ៏មានប្រសិទ្ធភាព។ លោកគ្រូ អ្នកគ្រូ បានរៀបចំសិក្ខាសាលានោះដល់សិស្សដើម្បីពន្យល់អំពីអត្ថប្រយោជន៍របស់ការសម្ភាស ដូចជាការកសាងទំនុកចិត្ត និងដើម្បីពង្រឹងការនិយាយ និងភាពស្ទាត់ជំនាញក្នុងការនិយាយភាសាអង់គ្លេស។