Enter your keyword

ការបោះជំរំលើកទី២

The 2nd Aii Camping

ការបោះជំរំលើកទី២

ការបោះជំរំ គឺជាសកម្មភាពសិក្សាបន្ថែមដែលរៀបចំឡើងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ការបោះជំរំលើកទី២ ក្នុងឆ្នាំនេះ បានធ្វើឡើងនៅឧទ្យានជាតិបូកគោ។

សិស្សានុសិស្សរបស់យើងបានឆ្លងកាត់សកម្មភាពក្រៅកម្មវិធីសិក្សា ដែលអាចឱ្យពួកគេបង្កើតស្មារតីក្រុមតាមរយៈការធ្វើសកម្មភាពជាក្រុម ដែលរៀបចំដោយគណៈកម្មាធិការរបស់យើង។ ក្នុងកំឡុងពេលបោះជំរំ យើងក៏បានផ្តល់ឱ្យសិស្សានុសិស្សនូវសកម្មភាពជាច្រើនទៀត និងបទពិសោធន៍ថ្មីៗដូចជាការបោះជំរំ និងការដើរលេងដើម្បីលើកកម្ពស់សុខភាព។

មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សក៏អាចរីករាយនឹងខ្យល់អាកាសបរិសុទ្ធ និងការសម្រាកលំហែកាយ មើលពីលើកំពូលភ្នំបូកគោដែលធ្វើឱ្យសិស្សរបស់យើងមានអារម្មណ៍ធូរស្បើយពីការសិក្សារបស់ពួកគេ។