Enter your keyword

សន្និសិទសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សកម្រិត១២

Student Learning Conference for Level 12 Students

សន្និសិទសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សកម្រិត១២

នៅថ្ងៃអង្គារទី ១៧ ខែសីហាឆ្នាំ ២០១៩ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក បានរៀបចំសន្និសិទសិក្សាសិស្សថ្នាក់ភាសាអង់គ្លេសកម្រិត១២។ សន្និសិទសិក្សាសិស្សមួយនេះត្រូវបា នណែនាំឡើងក្នុងគោលបំណងឱ្យសិក្សានុសិស្សបង្កើនទំនុកចិត្តក្នុងការធ្វើបទបង្ហាញ ហើយក៏ជាការ ត្រួតពិនិត្យលើសមត្ថភាពនិយាយរបស់សិស្ស ព្រមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការបង្កើន ជំនាញក្នុងការធ្វើបទបង្ហាញរបស់ខ្លួន និងផ្តល់ឱ្យពួកគាត់នូវយុទ្ធសាស្រ្តក្នុងការសិក្សាដ៏មានផលប្រយោជន៍ ដល់ការសិក្សារបស់ពួកគេផងដែរ។

វាក៏ជាឱកាសដ៏ល្អដើម្បីឱ្យសិស្សានុសិស្សអនុវត្តភាសា (វាក្យសព្ទ និងវេយ្យាករណ៍) និងជំនាញនិយាយ អាន សរសេរ និងស្តាប់។ ពួកគេក៏បង្កើនទំនុកចិត្តផ្ទាល់ខ្លួន ហើយការបទបង្ហាញគឺជាជំនាញដែលពួកគេត្រូវការនៅពេលពួកគេសិក្សានៅសាកលវិទ្យាល័យ និងពេលចេញធ្វើការ។ យើងសង្កេតឃើញថាអ្នកដែលធ្វើបទបង្ហាញបានល្អ គឺជាអ្នកមានការប្រាស្រ័យទាក់ទងល្អ ពីព្រោះពួកគេអាចរៀបចំ និងបញ្ចេញគំនិតរបស់ពួកគេបានច្បាស់លាស់។ វាក៏ជាឱកាសដើម្បីប្រកួតប្រជែង និងពង្រីកការយល់ដឹងអំពីប្រធានបទរបស់ពួកគេដោយអនុញ្ញាតឱ្យសិស្សដទៃអាចសាកសួរដេញដោល។