Enter your keyword

សិស្សានុសិស្សចំនួន ៤ នាក់មកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយអញ្ជើញចូលរួមក្នុងស្ថានីយទូរទស្សន៍ MyTV

4 students from Aii Language Center were invited to MyTV

សិស្សានុសិស្សចំនួន ៤ នាក់មកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយអញ្ជើញចូលរួមក្នុងស្ថានីយទូរទស្សន៍ MyTV

នៅថ្ងៃព្រហស្បតិ៍ទី ២០ ខែមិថុនា ឆ្នាំ ២០១៩ សិស្សានុសិស្សចំនួន ៤ នាក់មកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយត្រូវបានអញ្ជើញដោយទូរទស្សន៍ MyTV​ ដើម្មីចូលរួមក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយមានឈ្មោះថា “ចូលចិត្ត ឬអត់” ។

សិស្សានុសិស្សទាំងនេះត្រូវបានជ្រើសរើសអោយចូលរួមដោយសារតែការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់ពួកគេទៅលើគុណភាពអប់រំ ហើយនេះគឺនេះជាអ្វីដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយយកចិត្តទុកដាក់ជាអទិភាព។ សិស្សានុសិស្សចំនួន ៤ នាក់ដែលត្រូវបានជ្រើសរើសរួមមាន៖ យុវសិស្ស ហោ កន្និថា អាង ពុទ្ធិយ៉ានូ គ្រុយ ប៉ៃស៊ូ និងយុវសិស្សលី ម៉ូវីតា។ នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់ពួកគេម្នាក់ៗ និងសិស្សានុសិស្សជាច្រើនទៀតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

យើងសូមអបអរសាទរដល់យុវសិស្សទាំងអស់តបតាមការអញ្ជើញនេះ។ ការប្តេជ្ញាចិត្ត ភាពជឿជាក់ និងការខិតខំប្រឹងប្រែងរបស់ពួកគេទៅលើការសិក្សាពិតជាបានទទួលជោគជ័យពិតប្រាកដមែន។