Enter your keyword

កញ្ញា ហោ កន្និថា តំណាងសិស្សកម្រិតកុម៉ា១២ ត្រូវបានសម្ភាសដោយខ្មែរថាមស៍

Kanitha Hor, Kid 12 Representative, was interviewed by Khmer Time

កញ្ញា ហោ កន្និថា តំណាងសិស្សកម្រិតកុម៉ា១២ ត្រូវបានសម្ភាសដោយខ្មែរថាមស៍

កាលពីប៉ុន្មានសប្តាហ៍មុន វីដេអូរបស់សិស្សវ័យក្មេងម្នាក់ដែលថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាប័ត្ររបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានគេចែកចាយពេញបណ្តាញហ្វេសប៊ុក។ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពជឿជាក់របស់កញ្ញា ហោ កន្និថា ក្នុងការថ្លែងសុន្ទរកថាបំផុសគំនិតជាភាសាអង់គ្លេស។ សមត្ថភាពនិយាយភាសាអង់គ្លេសរបស់កញ្ញា ហោ កន្និថាគឺពិតជាបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល។ ទំនុកចិត្តក្នុងការការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសបានយ៉ាងល្អរបស់នាងគឺកើតមកពីចំណង់ចំណូលចិត្ត និងការខិតខំឧស្សាហ៍ព្យាយាម។ វីដេអូរបស់កញ្ញា ហោ កន្និថា ត្រូវបានអ្នកចូលទស្សនាជាង ១៧០,០០០នាក់ និងត្រូវបានគេចែករំលែក ៣.៦០០ ព្រមទាំងមានគេចូលចិត្ត ៥.៩០០នាក់នៅលើបណ្តាញហ្វេសប៊ុក។

ប៉ុន្តែក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានមើល និងសរសើរវីដេអូរបស់គាត់ ថាតើមានមនុស្សប៉ុន្មាននាក់ដែលដឹងពីការតស៊ូរបស់កញ្ញា រហូតក្លាយជាអ្នកនិយាយភាសាអង់គ្លេសដ៏ស្ទាត់ជំនាញដូចក្នុងវីដេអូនោះ?

អានបន្ត..