Enter your keyword

ការប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់

Class & Sub-class Monitor Meeting

ការប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់

កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ លោក សយ វឌ្ឍនា ដែលជាប្រធានគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក បានបើកកិច្ចប្រជុំជាមួយប្រធាន និង អនុប្រធានថ្នាក់ប្រចាំសាខាទួលគោក។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តល់ពត៌មានទៅដល់ពួកគាត់ អំពីការគ្រប់គ្រងថ្នាក់រៀន បទបញ្ជា និងគោលការណ៏របស់សាលាឲ្យបានកាន់តែច្បាស់ល្អប្រសើរ និងក៏ដូចជាបញ្ជ្រាបព័ត៌មាននៃព្រឹត្តិការណ៏នាៗរបស់សាលា ដើម្បីឲ្យពួកគេអាចចូលរួមយ៉ាងសកម្ម និងត្រៀមខ្លួនរួចជាស្រេចចំពោះព្រឹត្តិការណ៏របស់សាលាប្រចាំវគ្គសិក្សាទាំងនោះ។ ការធ្វើជាប្រធាន និង អនុប្រធានថ្នាក់អាចជួយឲ្យសិស្សចេះមានទំនួលខុសត្រូវ និង ភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត។

វាជាទំនួលខុសត្រូវដ៏ធំធេងមួយ ក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ និងជាពេលវេលាមួយដែលពួកគេអាចត្រៀមខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត។