Enter your keyword

សន្និសីទ​បង្រៀន​លើកទី៤​

The 4th Aii Teaching Conference

សន្និសីទ​បង្រៀន​លើកទី៤​

មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បាន​ប្រារព្ធ​កម្មវិធី​សន្និសីទ​បង្រៀន​លើកទី៤​ ​កាលពីថ្ងៃទី២៥​ ខែឧសភា​ ​ឆ្នាំ២០១៩។​ ​សន្និសីទនេះ​ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ សាខាម៉ៅសេទុង។​

ក្នុង​ចំណោម​បទ​បង្ហាញ​ទាំង២៤​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និងប្រធានគ្រូ​ បាន​ជ្រើសរើស​បទបង្ហាញមួយ​ស្តី​អំពី​ការ​ប្រើប្រាស់​ ​Google​ ​Form​ ​ដើម្បី​ធ្វើការ​គ្រប់គ្រង​ថ្នាក់រៀន​ ​និងមាន​ការចូលរួម​ពីសំណាក់​លោកគ្រូ​ ​អ្នកគ្រូ​ ដែល​ពី​សាខា​ ​ម៉ៅសេទុង​ ​សាខា​ទួលគោក​ ​សាខាចាក់អង្រែ​ ​សាខាចោមចៅ​ ​និងសាខាផ្សារថ្មី។​

គោល​បំណង​នៃ​សន្និសីទ​នេះ​គឺដើម្បី​ ​អប់រំ​ ​ការផ្សារភ្ជាប់​ ​និងពង្រឹង​សមត្ថភាព​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​ដើម្បី​ឱ្យ​ពួកគាត់​ក្លាយជា​អ្នកដឹកនាំ​ក្នុងវិស័យ​អប់រំ។​ ​ហើយ​កម្មវិធី​នេះ​ ​បានផ្តល់​ឱកាស​ដល់​លោកគ្រូ​ ​អ្នកគ្រូ​ ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ ​ចំណេះដឹង​ ​និងជំនាញ​ក្នុងការ​បង្រៀន​ឱ្យគ្នា​ទៅវិញទៅមក។​ ​លោកគ្រូ​ ​អ្នកគ្រូ​ អាច​សិក្សា​ស្វែងយល់​អំពី​វិធីសាស្ត្រ​បង្រៀនថ្មីៗ​ ​និងពង្រឹង​ការទំនាក់ទំនង​រវាងគ្នា​ និង​គ្នា​ពីគ្រប់​សាខា​ទាំងអស់

លោកគ្រូ​ ​អ្នកគ្រូ​ ​អាច​ប្រើប្រាស់​ចំណេះដឹង​ និងវិធីសាស្ត្រ​ក្នុងការ​បង្រៀន​ដែល​ពួកគាត់​ទទួល​បាន​ពី​សន្តិសីទ​នេះ​ ​នៅក្នុង​ថ្នាក់​រៀន​របស់​ពួកគាត់។​ ​វាគ្មិន​ទាំងអស់​ អាច​អនុវត្ត​ជំនាញ​ក្នុងការ​ទំនាក់​ទំនង​តាមរយៈ​ការ​ធ្វើ​បទបង្ហាញ​ ​និងធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក។​

យើង​សង្ឃឹម​ថា​សន្និសីទ​នៃការ​បង្រៀននេះ​ ​នឹងធ្វើឱ្យ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ​និងនៅ​តែ​បន្តផ្តល់​ទីតាំង​ដល់លោកគ្រូ​ ​អ្នកគ្រូ​ ​របស់​យើង​ក្នុងការ​ធ្វើការ​សហការ​ និងចែករំលែក​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​សហគមន៍​សិក្សា។​